តារាហ្វេសប៊ុក សៀវ​ម៉ី ទទួលការសរសើរក្នុងឈុតសម្លៀកបំពាក់កាកបាទក្រហមដ៏រមទម្យស្រស់ស្អាត

មហាជនដែលនិយមលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកបានលាន់មាត់សរសើរគ្រប់ៗគ្នា ចំពោះសម្រស់ដ៏ស្រស់ស្អាតល្អផូរផង់ ពេលដែលសេដ្ឋីនីចិត្តបុណ្យ និងជាតារាហ្វេសបុកល្បីម្ចាស់ផេក Siv Mey Online Shop អ្នកនាង សៀវមី ដែលគេស្គាល់ថាជាម្ចាស់ផលិតផលEi Ei ស្លៀកឈុតកាកបាទក្រហមកម្ពុជា នៅថ្ងៃចូលរួមចែកអំណោយដល់ជនក្រីក្រក្នុងខេត្តកណ្តាលកាលពីម្សិលមិញ (ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០)។

ខណៈអ្នកល្បីៗក្នុងអនឡាញមិនតិចទេ កំពុងល្បីរឿងបង្អួតគ្រឿងពេជ្រ រឿងបង្អួតម៉ូតរថយន្ត និងរឿងផ្ទះវិឡាគ្នា ប៉ុន្តែតារាហ្វេសប៊ុកល្បីឈ្មោះអ្នកនាង ស៊ីវម៉ី មួយរយៈចុងក្រោយនេះហាក់បន្ថយដៃ ក្នុងការបង្អួតគ្រឿងពេជ្រ ម៉ូតឡានថ្លៃកប់ស៊េរី ហើយងាកមកធ្វើសប្បុរស ជាជំនួស គួរអោយសរសើរ ជាក់ស្តែងដូចថ្ងៃម្សិលសេដ្ឋីនីចិត្តបុណ្យរូបនេះបានចំណាយថវិកាយ៉ាងច្រើនចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល តាមរយៈការរួមដំណើរជាមួយឯកឧត្តម គង់ សោភណ្ឌអភិបាលខេត្តកណ្តាល និងក្រុមការងារកាកបាទក្រហមខេត្ត ទៅចែកអំណោយជួយដល់ជនក្រីក្រជាច្រើនគ្រួសារ ។

អ្នកនាង Sivmey មិនត្រឹមតែមាន រូបសម្រស់ស្រស់ស្អាត និងមានភាព វ័យឆ្លាតក្នុងការប្រកបអាជីវកម្មរកស៊ីនោះទេ អ្នកនាងត្រូវបានគេ កត់សម្គាល់ថាមានភាពសកម្មមិនធម្មតាក្នុងការធ្វើមនុស្សធម៌មិនថាទី ជិតទីឆ្ងាយ។ ឱ្យតែមានទុរគតជន ឬអ្នកពិការខ្វះលទ្ធភាព ពុំអាច រក ប្រាក់ចំណូលផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ គឺតែងតែមានវត្តមានអ្នកនាង ចុះទៅជួយចែករំលែកសេចក្តីអាណិតស្រឡាញ់ ផ្តល់ជាថវិការនិងការ លើកទឹកចិត្តដល់ជនដែលកំពុងខ្វះជំហរដោយមិនមានការរើសអើង នោះឡើយ។

ជាងនេះទៅទៀតក្រៅពីផ្តល់ជំនួយជួយដល់ទុរគតជនតាមស្រុកតាមភូមិ អ្នកនាង Sivmey មិនមើលរំលងនូវវត្តអារ៉ាមមួយចំនួនដែលមានការ ខ្វះខាត អ្នកនាងក៏ត្រូវគេកត់សម្គាល់ថា ហ៊ានចំណាយដល់ច្រើនម៉ឺន ដុល្លារតែប៉ុន្មានថ្ងៃដដែលហើយដដែលទៀត ជួយដល់សង្គមផងដែរ។ គ្រាន់តែជួយការទប់ស្កាត់កូរឹតជាមួយរដ្ឋាភិបាលអ្នកនាង ជួយ៥០០០ពាន់ដុល្លារ ជួយកាកបាទក្រហមរាជធានីភ្នំពេញ ជាង២០០០ដុល្លារ និងអង្ករចើនតោន និងជួយកាកបាទក្រហមប្រចាំ ខេត្តកណ្ដាលរហូតដល់៤ម៉ឺនដុល្លារ ក្នុងពេលអ្នកអនឡាញភាគច្រើន មិនជួយដល់ម្លឹង។ អ្នកនាងតែងជួយឧបត្ថមជាថវិការ និងគ្រឿង ឧបភោគបរិភោគផ្សេងៗជាច្រើនសម្រាប់ជាចង្ហាន់ដើម្បីផ្គត់ផ្គង់ព្រះសង្ឃ ដែលគង់ប្រចាំនៅក្នុងវត្តបានមួយរយៈពេលផងដែរ។ មិនតែប៉ុណ្ណោះ អ្នកនាងក៏បានចំណាយថវិការផ្ទាល់ខ្លួនដើម្បីចេញមុខធ្វើគម្រោង សាងសង់ស្ពាន និងផ្លូវលំផ្សេងៗនៅតាមទីជនបទដែលដាច់ស្រយាលពុំ ទាន់មានការអភិវឌ្ឍដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៅតាមភូមិឃុំគួរអោយសរសើរ។

គួរបញ្ជាក់ថា អ្នកនាង Sivmey មានដើមកំណើតជាឈាមជ័រអ្នក ខេត្តព្រៃវែង ហើយអ្នកនាងគឺជាអ្នកលក់អនឡាញដ៏ជោគជ័យម្នាក់ក្នុង វិស័យអនឡាញ។ ក្រៅពីមានទឹកចិត្តជ្រះថ្លាក្នុងការធ្វើសប្បុរសធម៌ មិនធម្មតាគួរឱ្យកោតសរសើរសរសើរ ៕