Bow Maylada ត្រៀមខ្លួនបកស្រាយរឿងអ្នកចូលចិត្តដ្រាម៉ាមិនចេះឈប់តាំងពីឈានជើងចូលប៉ុស្ដន៍លេខ 3ទាក់ទងនិង Margie និង Yaya !
មានរឿងច្រើនត្រូវបកស្រាយត្រូវឃ្លាឲ្យអស់ សម្រាប់តារាសម្ដែងស្រី Bow Maylada ព្រោះតាំងតែពីមកផ្ញើខ្លួនផ្ញើប្រាណនៅត្រនំថ្មីមកក៏មានរឿងដ្រាម៉ាសង្ស័យចូលមកឲ្យតាមដានច្រើន
ជាក់ស្ដែង Bow Maylada បានផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី TQM Insurance Broker សាម៉ីខ្លួនបាននិយាយគ្រប់រឿងសង្ស័យទាំងអស់ រួមទាំងប្រធានបទទាក់ទងនិងការប្រៀបធៀបឈុតដែលនាងពាក់ដូច Yayaផងដែរ
រើកន្លែងកាងារភ្លាមមានរឿងត្រូវថតភ្លាមមែនទេ?
“មែនចា មានរឿងថ្មីដែលត្រូវថតគូជាមួយបង Nadech”
រឿងដំបូងក៏បានថតជាមួយនិង Nadech តើយល់យ៉ាងណាដែរ?
“សប្បាយចិត្តណាស់”
មានដ្រាម៉ាមកថាគ្រាន់តែចូលមកភ្លាមវ៉ាប្រជែង Yaya ភ្លាម?
“គ្មានផ្លូវទេ គ្រប់គ្នាមកសុទ្ធតែផ្លូវផ្សេងគ្នា”
Bow ត្រូវត្រៀមខ្លួនយ៉ាងម៉េចខ្លះចំពោះរឿងដ្រាម៉ារួមការងារជាមួយ Nadech?
“តាមពិតទៅ ខ្ញុំគិតថាប្រហែលជាមិនអីទេដឹង ព្រោះកន្លងមកឃើញថាមានតែការផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ភាគច្រើនមានតែផ្ដល់កម្លាំងចិត្តនិងឯង”
ម្នាក់ៗសុទ្ធតែមានឈ្មោះល្បីល្បាញ ដល់ពេលមកធ្វើការរួមគ្នាមិនខ្លាចថាអ្នកនេះអន់ជាងអ្នកនោះទេឬ?
“អត់ទេចាខ្ញុំថាគ្រប់គ្នាសុទ្ធស្រលាញ់សិល្បកររាងៗខ្លួន ពួកគាត់ត្រូវតែគាំទ្រស្រាប់ហើយ”
ធ្លាប់ឃើញពត៌មានវាយប្រហារគ្នាទេ?
“អត់ទេ ព្រោះមិនសូវជាចាប់អារម្មណ៍ មិនសូវយកចិត្តទុកដាក់ទេ នៅផ្ទះមើលតែតុក្ដតា”
មានពត៌មានថាយើងមានការថតជំនួស Margie ?
“ពូកែមែន ពូកែគិតខ្លួឯង (សើច) អត់មានទេ”
មិនមានដណ្ដើមកន្លែងអ្នកទេតើមែនទេ?
“ចាមិនមានទេ”
មួយទៀតរឿងប្រៀបធៀបឈុតដូចនិង Yaya ?
“ខ្ញុំ – អើ រឿងនេះគឺមិនមែនជារឿងធំដុំអីទេ វាជាឈុតដែលខាង Stylist រៀបចំឲ្យខ្ញុំ ហើយឃើញថាវាសាកសមនិងវីឌីអូចម្រៀងផងដែរ ហើយខ្ញុំក៏ដឹង បងគាត់ថាឈុតនេះបង Yaya ធ្លាប់ពាក់ហើយ គឺថាស្អាតណាឈុតនិង ខ្ញុំក៏ឃើញថាស្អាតមែន តែឈុតនេះមិនមែនមានតែមួយទេគ្រប់គ្នា”
តូចចិត្តទេដែលមានការប្រៀបធៀបបែបនេះ?
“មិនតូចចិត្តទេ ស្អាតម្យ៉ាងម្នាក់ បង Yaya ស្អាតបែបគាត់ទៅ ខ្ញុំស្អាតបែបកំប្លែងរបស់ខ្ញុំនេះហើយល្អ”
អត្ថបទដោយ : នីត្តា