លើកណាដែលមិនប្លែក! លើកនេះ Chompoo លេងស្ទាយ៍ផាត់មុខជាប់ដូចពពកពិតៗ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Chompoo Araya ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈការតុបតែងខ្លួនជាមួយសម្លៀកបំពាក់ទាន់សម័យប្លែកៗ និងលេងស្ទាយ៍ផាត់មុខប្លែកៗទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់នាង ជាមួយនឹងការតុបតែង ផាត់មុខ ជាមួយនឹងស្ទាយ៍ថ្មី ប្លែកខ្លាំង​ ដោយនាង បានរៀបចំជាសំឡីពណ៌សៗ យកមកចាប់បណ្ដុំនៅលើមុខ ធ្វើដូចជាពពកសប្បនិមិត្តនៅលើមុខ មើលទៅដូចពិតៗខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ មើលមួយភ្លែតគ្រប់គ្នាស្មានថាជាការប្រើកម្មវិធីកាត់ត តែការពិតនេះគឺជាការតុបតែងពិតៗ ឃើញហើយនរណាក៏ពោលពាក្យសរសើរមិនដាច់ពីមាត់ដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី