តោះ! ទៅទស្សនាទិដ្ឋិភាពក្នុងខុនដូ Mew និងស្វាមីរស់នៅ ប្រណិតខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Mew Nittha រៀបការកសាងគ្រួសារមក ជីវិតនាងនិងស្វាមីកាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយគ្រប់សកម្មភាពទាំងអស់របស់នាងមិនស្វាមី ក៏ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ផងដែរ។

ជាក់ស្ដែងថ្មីៗនេះលោក Pok និង Margie ដែលជាមិត្តសម្លាញ់បានទៅលេងខុនដូរបស់នាង ហើយថែមទាំងបានថតវីដេអូបង្ហាញពីទិដ្ឋិភាពក្នុងខុនដូនាង ពោលពេញទៅដោយគ្រឿងសង្ហារឹមស្អាតៗជាច្រើន ហើយទីធ្លាវិញក៏ធំទូលាយ អ្វីដែលពិសេសនោះឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនាងសុទ្ធតែទំនើបៗ ឃើញហើយគួរឲ្យចង់រស់នៅខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ខុនដូ ដែល Mew និងស្វាមីរស់នៅរាល់ថ្ងៃនេះ គឺជាប្រភេពខុនដូទំនើប ហើយវានៅចំកណ្ដាលទីក្រុង នរណាឃើញក៏ចង់រស់នៅគ្រប់ៗគ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី