ជាការណាស់ ក្រោយពេលដែលដឹងតារាចម្រៀងរ៉េបលោក ជី ដេវីត សម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃ ដើម្បីស្វែងយល់ពីពុទ្ធសាសនាឲ្យបានកាន់តែច្រើនមក មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយគ្រប់គ្នាក៏សប្បាយចិត្តនិងបុណ្យកុសលរបស់លោកមួយនេះដែរ។
ដោយឡែកក្រោយពេលដែលតារាចម្រៀងរូបនេះ សាងផ្នួសទៅ លោកក៏បាននិយាយដែរថា លោកមិនប៉ះពាល់ទូរស័ព្ទ ឬក៏មានទំនាក់ទំនងអ្វីផ្សេងៗនៅខាងក្រៅនោះដែរ ពោលគឺលោកនិងធ្វើឲ្យត្រូវមាគ៍ារបស់ព្រះធម៍ ក៏ដូចជាច្បាប់ក្នុងព្រះពុទ្ធសាសនា។
ជាក់ស្ដែងស្រាប់តែមុននេះបន្ដិច មហាជននិងហ្វេនៗជាច្រើន ចាប់អារម្មណ៍លើរូបភាពមួយសន្លឹក ដែលបង្ហាញពីសកម្មភាពកញ្ញា ទេព បូព្រឹក្ស បានក្រាបសំពះលោក ជី ដេវីត ដល់បាតជើង ធ្វើឲ្យលោកបញ្ចេញស្នាមញញឹមតិចៗ ហាក់បីដូចជាទ្រាំសើចមិនបាន ព្រោះកន្លងមកកញ្ញា ទេព បូព្រឹក្ស មិនដែលសំពះលោកបែបនេះនោះទេ៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី