សុម៉ា ឡាឡែន និង រចនា រ៉ាវាឌី ពិតស្អាតមែនធ្វើឱ្យប្រុសៗប្រាថ្នាចង់ហែលទឹកជាមួយ

មិនឱ្យស្ងាត់លើបណ្តាញសង្គមឡើយតារាសម្តែងស្រីស្អាតទាំងពីររូបគឺ សុម៉ា ឡាឡែន និង រចនា រ៉ាវាឌី បានបង្អួតសម្រស់យ៉ាងសិចស៊ីក្នុងឈុតប៊ីគីនីដោយសប្បាយរីករាយក្នុងអាងហែលទឹកធំមួយ។

តារាស្រីល្បីទាំងពីរនាក់នេះ បានធ្វើឱ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍ទៀត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញខ្លួនឈុតប៊ីគីនីពណ៌ខ្មៅ ក្នុងអាងហែលទឹកលេងដោយសប្បាយ ហើយជាពិសេសបង្អួតសម្រស់សិចស៊ីរបស់ពួកគេ។

តារាសម្តែងស្រីស្អាតទាំងពីររូបគឺ សុម៉ា ឡាឡែន និង រចនា រ៉ាវាឌី ស្អាតម្នាក់ម្យ៉ាង ហើយពេលបញ្ចេញកាយវិការបង្អួតរាងនោះទេ ពួកគេពិតជាស្អាតនិងសិចស៊ីអង្រួនចិត្តដល់ប្រុសៗដែលអ្នកគាំទ្រពួកគេជាមិនខាន។

តារាស្រីទាំងពីរបង្ហាញខ្លួនបង្អួតសម្រស់លើកនេះ ពិតជាលេងកាចរាងគ្រប់ក្បាច់តែម្តង នៅពេលឃើញរូបរបស់នាងៗ ក្នុងអាងទឹកបែបនេះធ្វើឱ្យប្រុសៗដែលលង់ពេញចិត្តប៉ងប្រាថ្នាចង់ចុះហែលទឹកជាមួយគ្នាមិនខានឡើយ។

សូមទស្សនារូបតារាសម្តែងល្បីទាំងពីររូប៖

សូមបញ្ជាក់ផងដែរថា កញ្ញា រចនា រ៉ាវាឌី គ្រាន់តែចូលដើមឆ្នាំថ្មី២០២០ ពិតខ្លាំងមែនដោយទទួលបានតំណែងតួឯកស្រីរឿងក្នុងរឿងភាកថ្មីរបស់ស្ថានីយទូរទស្សន៍លេខ៥ មានចំណងជើងថា “មរតកកម្ម” ។ ខ្សែភាពយន្តរឿងភាគថ្មីរបស់នាង ជាការផលិតដោយស្ថានីយទូរទស្សន៍លេខ៥ដែលប្រគល់តំណែងតួឯកស្រី ជូនដល់នាងនិងលេងប៉ះគ្នាជាមួយតារាសម្តែងប្រុសរូបលោក ណាខុន ផងដែរ ។

ចំណែកតារាសម្តែងកញ្ញា សុម៉ា ឡាឡែន កាលពីឆ្នាំ២០១៩ទទួលបានតំណែងតួស្រីឆ្នាស់ឆ្នើមក្នុងរឿងភាគ “រ៉ៃប្តូរទ្រនំ” របស់ស្ថានីយទូរទស្សន៍លេខ៥ ធ្វើឱ្យមហាជនចាំនិងស្គាល់កាន់តែច្បាស់។ នាងក៏ទទួលបានតំណែងតារាស្រីសិចស៊ីដែលពូកែ សម្តែងទាំងស្លូត និង តួកាច ឆ្នាស់ឆ្នើម ហើយកេរ្តិ៍ឈ្មោះរបស់នាងល្បីមានទីផ្សារខ្លាំង ទទួលការថត ស្បតពាណិជ្ជកម្ម និង សម្តែងថតវិឌីអូបទចម្រៀងល្បីៗច្រើនផងដែរកន្លងមក៕