បាត់មុខបាត់មាត់យ៉ាងយូរសម្រាប់គូរបស់តារាប្រុសរូបសង្ហាលោក Boy Pakorn និងតារាស្រីវ័យក្មេងស្រស់ប្រិមប្រិយ Chippi ហើយទីបំផុតក៏បានធ្វើឲ្យគ្រប់គ្នាគ្រាំបេះដូង នៅពេលដែលបានឃើញរូបដែលកម្លោះ Boy ផុសជូនដល់ Chippi
ដោយកំលោះ Boy បានព្រោះរូបមួយនេះក្នុងឪកាសពិសេស ក្នុងថ្ងៃកំណើតគម្រប់ខួប 27ឆ្នាំរបស់ Chippi មានទាំងសរសេរ Caption គួឲ្យស្រលាញ់ ញ៉ោះតាម Instagram ថា “រីករាយថ្ងៃកំណើត Chippi #ជ្រើសរើសយករូបនេះក៏ព្រោះតែបងគួឲ្យស្រលាញ់ #ហើយរូប Chippiស្អាត #សូមឲ្យ Chippiបានញុំារបស់ណាដែលមានប្រយោជន៍ #សួស្ដី @sirinissirin”
ទោះបីជាសារមិនសូវជាផ្អែមល្ហែម តែក៏នៅមានហ្វេនៗ នៅតែផ្គូផ្គងមួយគូនេះដដែល ដែលចូលមក comment ដុតជាច្រើន ហើយមានអ្នកចុចឡាយរាប់រយនាក់ចំពោះឃ្លាសួរខាងប្រុសថា “ពេលណាបានជាសង្សានិងគ្នាចា ចូលចិត្តទាំងពីរនាក់តែម្ដងហើយចា”
អត្ថបតដោយ : នីត្តា