ដុងសិល្បៈមែន! ទើបនាំក្មួយស្រីម្នាក់សម្ដែង ពេលនេះ ខេមរៈ សិរីមន្ត បង្ហោះចម្រៀងក្មួយម្នាក់ទៀត!(មានវីដេអូ)
ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត បាននាំដៃក្មួយស្រីរបស់ខ្លួនសម្ដែងក្នុងវីដេអូចម្រៀងថ្មីរបស់លោក ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងសរសើរពីទេពកោសល្យសិល្បៈនាងយ៉ាងខ្លាំង។
ដោយឡែកមិនត្រឹមតែប៉ុនណោះ ស្រាប់តែប៉ុន្មានម៉ោងមុននេះ លោកបានស៊ែរវីដេអូក្មួយស្រីរបស់លោកម្នាក់ទៀត ដែលច្រៀងចម្រៀងមួយបទមានចំណងជើងថា «នឹកណាស់ឈឺណាស់» ហើយលោកថែមទៀតសរសេរសាររៀបរាប់យ៉ាងដូច្នេះទៀតថា៖
«នេះជាក្មួយស្រីខ្ញុំម្នាក់ទៀតសំរាប់ខ្ញុំគាត់ច្រៀងពិរោះហើយស្អាតទៀតផងតែមិនដឹងបងប្អូនគិតដូចខ្ញុំដែរអត់ណ៎?តោះជួយស៊ែនឹងស្តាប់ទាំងអស់គ្នាបាទ???»។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរតារាប្រុសរូបនេះ ដែលមានក្មួយស្រីសុទ្ធតែមានដុងខាងសិល្បៈ ហើយរូបសម្រស់ក៏ស្រស់សោភាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី