អូហូ! មេម៉ាយអភ័ព្វស្នេហ៍ Woonsen សុទ្ធតែផ្ដាំផ្ញើបែបនេះទៀត ក្រោយឃើញ Taew និងសង្សារចាស់ផ្អែមល្ហែមខ្លាំង!
ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew និងកម្លោះហាយសូរដែលត្រូវជាអតីតសង្សាររបស់អ្នកមេម៉ាយអភ័ព្វស្នេហ៍ Woonsen កាន់តែស្អិតរមួតខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។
ដោយឡែកងាកទៅចាប់អារម្មណ៍ Woonsen វិញ ថ្មីៗនេះនាងបានផ្ដល់បទសម្ភាសន៍ ទាក់ទងនឹងរឿងថ្ងៃដែលនាងទៅចូលរួមរំលែកទុក្ខក្នុងកម្មវិធីបុណ្យសពឪពុករបស់ Taew ក្នុងនោះនាងបានរៀបរាប់ថា នាងពិតជាមានការសោកស្ដាយខ្លាំងណាស់ នៅពេលលឺថាឪពុក Taew ទទួលមរណៈភាព ហើយចំពោះរឿងស្នេហាវិញ និងក៏បើកចំហរដែរថា នាងពិតជាសប្បាយចិត្ត នៅពេលឃើញ Taew និងអតីតមិត្តប្រុសខ្លួនស្រលាញ់គ្នាបែបនេះ។
មិនត្រឹមតែប៉ុនណោះ Woonsen បានបញ្ជាក់ទៀតថា ចំពោះរឿងដែលថាសង្សារចាស់ និង សង្សារថ្មីជួបគ្នានោះ គ្មានអ្វីដែលធ្វើឲ្យនាងមានអារម្មណ៍មិនល្អនោះទេ ផ្ទុយទៅវិញនៅថ្ងៃកម្មវិធីបុណ្យឪពុក Taew នាងថែមទាំងបានជួបអតីតគូស្នេហ៍ និងបាននិយាយគ្នាផងដែរ ហើយនាងថែមទាំងបានផ្ដាំផ្ញើឲ្យ អតីតគូស្នេហ៍ មើលថែ Taew ឲ្យបានល្អទៀតផង៕
អត្ថបទដោយ៖ស៊ីវលី