ថ្វីត្បិតមិនទាន់គិតគូរឿងរៀបការ តែប៉ុន្មានសន្លឹកនេះបង្ហាញថា បេនីយុាំង និងគូស្នេហ៍ មានក្ដីសុខណាស់!(មានរូបភាព)

ជាកាពិតណាស់ មួយរយៈពេលចុងក្រោយនេះ តារាសម្ដែងស្រីកញ្ញា បេនីយាុំង បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពស្និតស្នាលជាមួយនិងគូស្នេហ៍ ឃើញឡើងចង់លើសជាតិស្ករទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហោះរូបភាពក្នុងដំណើរកំសាន្តមួយជាមួយនិងគូស្នេហ៍​ នៅតំបន់ព្រៃភ្នំ ជាមួយកាយវិការ ឱប ថើបគ្នាយ៉ាងស្និតស្នាល មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើននាំគ្នាបង្ហាញអារម្មណ៍រំភើប ព្រោះឃើញអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងបែបនេះ ទោះបីជាបច្ចុប្បន្នអ្នកទាំងពីរមិនទាន់គូស្នេហ៍រឿងរៀបការក៏ដោយ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី