ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា តារាថៃស្រី Mew និង Taew សុទ្ធសឹងតែជាតារាស្រីដែលមានប្រជាប្រិយភាព ហើយបើនិយាយពីរូបសម្រស់វិញ អ្នកទាំងពីរក៏ស្រស់ស្អាតខ្លាំងមិនចាញ់គ្នានោះដែរ។
ជាក់ស្ដែងថ្មីៗនេះ Taew បានបង្ហោះរូបភាពចំនួនពីរសន្លឹកដែលថតជាមួយនិង Mew ធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលនិងរូបសម្រស់អ្នកទាំងពីរយ៉ាងខ្លាំង ព្រោះមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ អមជាមួយនិងការលេងទឹកមុខក៏ដូចជាសម្លៀកបំពាក់បែបសុិចសិុរបស់ Mew ពិតជាលេចធ្លោរខ្លាំងតែម្ដង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់តារាស្រីទាំងពីរដួងនេះ ពិតជារំភើបចិត្ត ព្រោះខានឃើញអ្នកទាំងពីររួមការងារជាមួយនិងគ្នាយូរមកហើយ ទើបតែលើកនេះចេញមកលេចធ្លោរតែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី