ទ្រាំសរសើរមិនបាន! ប្អូនស្រីលោកបង ដេវីត បានពោលពាក្យបែបនេះក្រោយលោកបួសជាព្រះសង្ឃ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងរ៉េបល្បីឈ្មោះលោក ងួន ចាន់ដេវីត បានសាងផ្នួសបួសជាព្រះសង្ឃ ដើរក្នុងព្រះពុទ្ធសាសនាហើយ ហើយហ្វេនៗជាច្រើនក៏សប្បាយចិត្តនិងទទួលយកបុណ្យកុសលរបស់លោកគ្រប់ៗគ្នាដែរ។

ដោយឡែកងាយទៅចាប់អារម្មណ៍លើបណ្ដាញសង្គមវិញ ថ្មីៗនេះហ្វេនៗជាច្រើនបានចាប់អារម្មណ៍ការការផុសរបស់ប្អូនស្រីតារាចម្រៀងរូបនេះ បង្ហាញពីអារម្មណ៍ខ្លួន ក្រោយពេលឃើញបងប្រុស សម្រេចចិត្តបួសជាព្រះសង្ឃដើម្បីស្វែងយល់ព្រះធម៍ក្នុងពុទ្ធសាសនា។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះប្អូនស្រីបានរៀបរាប់ថា «ខ្ញុំពិតជាមានមោទនភាពចំពោះលោកបងជាអនេកប្បការ ព្រោះលោកបងបានបំពេញនូវតួនាទីជាកូនប្រុសដើមទ្រូង៥ហត្ថ ហើយក៏បានបំពេញនូវអ្វីដែលលោកបងប៉ងប្រាថ្នាជាយូរមកហើយ
សូមលោកបងជ្រះថ្លាក្នុងផ្លូវសាសនា យកព្រះធម៌ជាអ្នកនាំផ្លូវទៅរកសេចក្ដីស្ងប់សុខ សូមឲ្យជៀសផុតនូវទុក្ខទាំងឡាយទាំងពួង។ ក្នុងនាមខ្ញុំជាប្អូនស្រី សូមអនុមោទនាដោយសេចក្តីជ្រះថ្លាជាទីបំផុត»។

យ៉ាងណាមិញ តាមរយៈសាររៀបរាប់នេះ ក៏ធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការនឹករលឹកដល់តារាចម្រៀងរូបនេះ មិនដឹងថាពេលនេះលោកសឹក ត្រឡប់ចូលសិល្បៈវិញនោះទេ៕

អត្ថបទដោយ៖ស៊ីវលី