ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្មីៗនេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះ Great Warintorn បានបង្ហើបថាលោកបានចែកផ្លូវគ្នាជាមួយនិងមិត្តស្រីរយៈពេលជាង១ខែទៅហើយ ហើយហ្វេនៗជាច្រើនក៏សម្ដែងការសោកស្ដាយចំពោះតារាប្រុសរូបនេះគ្រប់ៗគ្នាដែរ។
ស្រប់ជាមួយគ្នានោះផងដែរ ក្រោយពេលតារាប្រុសរូបនេះ បង្ហើបអំពីរឿងចែកផ្លូវគ្នាជាមួយនិងមិត្តស្រីបែបនេះ ស្រាប់តែមានលេចលឺពាក្យចចាមរាមថាតារាស្រី Boom គឺជាជនទី៣ដែលធ្វើឲ្យលោក Great ចែកផ្លូវគ្នាជាមួយមិត្តស្រី ព្រោះមួយរយៈចុងក្រោយនេះគ្រប់គ្នាតែងតែឃើញអ្នកទាំងពីរ បង្ហាញភាពស្និតស្នាលគ្នា និងមានការងារជាច្រើនជាមួយគ្នាទៀត។
យ៉ាងណាមិញ ក្រោយពេលមានពាក្យចចាមរាមបែបនេះមក តារាស្រី Boom ក៏បានចេញមុខនិយាយនៅក្នុងវីដេអូមួយថា «រវាងពួកយើងទាំងពីរ គឺគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ មិនមានអីនោះទេ ហើយរាល់កាយវិការជិតស្និទ្ធនឹងគ្នាបែបនេះ ក៏ព្រោះតែវ័យរបស់យើងគឺក៏មានវ័យដំណាលគ្នាដែរ ក្នុងការលេងសើច គឺតែងតែស្និទ្ធស្នាលធម្មតា ជឿជាក់ថាមិត្តរួមសិល្បៈទាំងអស់មួយចំនួនក៏បែបហ្នឹង ម្យ៉ាងទៀតក៏អរគុណ សម្រាប់ការតាមដានរឿងនេះ តែពួកយើង ប្រៀបដូចជាបងប្អូនរួមសិល្បៈនឹងគ្នាអញ្ចឹង មិនថាមានរឿងអ្វី គាត់តែតែជួយផ្ដល់យោបល់ល្អៗដល់ខ្ញុំ។ ហើយនេះក៏មិនមែនជាមូលហេតុដែល Great បែកពីសង្សាររបស់គាត់ដែរ»៕
តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី