ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្មីៗនេះហ្វេនៗជាច្រើនរបស់តារាសម្ដែងថៃប្រុសស្រីល្បីឈ្មោះលោក Gun Naphat និង នាង Marie បានសង្ស័យថាអ្នកទាំងពីរកំពុងតែមានរឿងប្រេះឆាគ្នា ដោយសារនៅសុខៗ រូបភាពគូជាច្រើនរបស់អ្នកទាំងពីរត្រូវលុបចេញពីគណនីអុីនស្ដារក្រាមខ្លួន។
ដោយឡែកចំពោះបញ្ហានេះ មហាជនជាច្រើនពិតជាចង់ដឹងណាស់ ថាហេតុអ្វីទំនាក់ទំនងស្នេហាអ្នកទាំងពីរទៅជាបែបនេះ ខណៈថ្មីៗនេះ សារព័ត៌មានថៃបានទាក់ទងទៅសួរ Marie តែនាងបែរនិយាយបកស្រាយយ៉ាងខ្លីថា៖
«សុំមិននិយាយអ្វីទៀតទេ ចំពោះរឿងនេះ»
តាមរយៈពាកុ្យសម្ដីយ៉ាងខ្លីនេះ អាចបញ្ជាក់ឲ្យឃើញថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាប្រុសស្រីទាំងពីរដួងនេះ ពិតជាកំពុងតែមានរឿងប្រេះឆាពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី