អាចនិយាយបានថាជាតារាសម្ដែងស្រីដែរស្អាតបានគ្រប់ទីកន្លែងនិងគ្រប់រឿងសម្រាប់ Bella Ranee ព្រោះមិនថាត្រូវស្ថិតក្នុងឈុតណាក៏ដោយ ក៏មើលទៅត្រូវភ្នែកត្រូវចិត្តរបស់ហ្វេនៗដែល ប៉ុន្ដែនៅមានស្ទាយមួយទៀតដែលមិនធ្លាប់ឃើញនាងធ្វើគឺ ភាពស៊ិចស៊ីៗ ក្នុងឈុតហែលទឹកប៊ីគីនី
នៅពេលថ្មីៗនេះ Bella បានលួចបង្ហាញភាពស៊ិចស៊ីឲ្យអ្នកគាំទ្របានជ្រួលច្របល់ខ្លះៗ ដោយមានការសរសើរតាមរយៈ Instagram ជារូបភាពក្នុងឈុតហែលទឹកបញ្ចេញឲ្យឃើញតិចៗ ឈរក្បែរមាត់ទឹក មានមួកយ៉ាងស្រស់ស្អាតបិតផ្នែកខាងក្រោម តែក៏នៅបញ្ចេញឲ្យឃើញជើងមួយចំហៀងដ៏ស្រឡូនផងដែរ @bellacampen រួមជាមួយឃ្លាថា “សម្រាកបន្ទិចសិន”
រូបនេះបានធ្វើឲ្យមិត្តភ័ក្ដរួមការងារចូលមក comment បង្អាប់ញ៉ោះនាងលេងជាច្រើន សូម្បីតែអ្នកគ្រប់គ្រងដឹកនាំសម្ដែងក៏ចូលមកដែរ តែមិនដឹងថាសង្សារបស់នាងឃើញហើយថាយ៉ាងម៉េចខ្លះទេ
អត្ថបទដោយ : នីត្តា