ជាការពិតណាស់ មួយរយៈចុងក្រោយនេះ មហាជនជាច្រើនចាប់អារម្មណ៍ឃើញថា តារាសម្ដែងថៃលោក Poh Nattawut និង នាង Aey Pornthip កាន់តែបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នា ខណៈធ្វើឲ្យគ្រប់គ្នាជាច្រើនលួចច្រណែនទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ Poh បាននាំគ្រួសារ ទៅលំហែកាយនៅឯតំបន់មាត់សមុទ្រ ហើយក្នុងនោះលោកនិងភរិយាបានបង្ហាញកាយវិការបែបរ៉ូមែនទិច នៅក្នុងអាងទឹក ដែលត្រូវបានគេថតចេញពីជញ្ជាំងកញ្ចក់ ឃើញហើយនរណាក៏លាន់តែមាត់សរសើរពីភាពផ្អែមល្ហែមអ្នកទាំងពីរដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ក៏ធ្វើឲ្យមិត្តៗក្នុងសិល្បៈជាច្រើនរបស់គូស្វាមីភរិយាមួយគូនេះ ផ្ទុះការសរសើរគ្រប់ៗគ្នាថា ថ្វីត្បិតតែអ្នកទាំងពីររៀបការជាច្រើនឆ្នាំ ហើយមានកូន២នាក់ ក៏នៅតែមានភាពផ្អែមល្ហែមនិងគ្នាខ្លាំងមិនចាញ់ពីមុនដដែល៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី