អបអរសាទរ! រៀបការជិត១ឆ្នាំ ទីបំផុត Nathalie បង្ហាញរូបភាពអេកូកូនដំបូងហើយ!(មានរូបភាព)

កាលពីពេលថ្មីៗនេះតារាចម្រៀង និង ជាតារាសម្ដែងស្រី Nathalie Davies រួមទាំងស្វាមីធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត នៅពេលអ្នកទាំងពីរបានបង្ហោះរូបភាពរួមគ្នា បញ្ជាក់ថាពេលនេះ Nathalie មានផ្ទៃពោះហើយ ក្រោយរៀបការជិត១ឆ្នាំ។

ក្នុងនោះតារាស្រីរូបនេះបានរៀបរាប់ថា «រស់នៅពីរនាក់ប្ដីប្រពន្ធសប្បាយ ប៉ុន្តែពេលនេះ យើងមានកូនម្នាក់ទៀតហើយ។ សូមអរគុណ។ មានមនុស្សជាច្រើនតែងតែសួរ ពេលណានឹងមានកូន ឥឡូវនេះយើងមានកូនតាមបំណងហើយ។ # 11Weeks1DayPregnant #BabyBoy»។

After Footer (Active) - damrei Mr1 Zone2

ស្របពេលជាមួយគ្នានេះផងដែរ មិត្តភក្ដិជាច្រើនរបស់អ្នកទាំងពីរនៅក្នុងបណ្ដាញសង្គម ក៏បាននាំគ្នាចូលរួមអបអរសាទរតារាស្រីរូបនេះ និងស្វាមី ទីបំផុតបានក្លាយជាឪពុកម្ដាយគេហើយ៕

អត្ថបទដោយ៖ស៊ីវលី