ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃគ្រួសារអ្នកនាង សុឹម សូលីកា កាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយរីឯមុខរបររកសុីវិញក៏កាន់តែកាក់កបខ្លាំងឡើងៗផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញកាដូអ្នកនាងជូនទៅស្វាមី គឺជានាឡិកាដាំពេជ្រដ៏ស្រស់ស្អាតមួយ មានតម្លៃរហូត ១៩,២៦៥ដុល្លារឯណោះ។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់ពិតជារំភើបចិត្តជំនួសស្វាមីតារាស្រីរូបនេះ ដែលមានភរិយាល្អចេះយល់ចិត្ត និងទិញរបស់ថ្លៃៗកប់ឲ្យទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី