អាចនិយាយបានថាមានសំណួរសួរជាញឹកញ៉ាប់ ឲ្យតែមានឪកាសបានជួបតារាស្រី Margie ទោះបីជានាងមានកូនភ្លោះស្រីដល់តែពីរ ប៉ុន្ដែរូបរាងរបស់នាងស្ទើរតែគ្មានកន្លែងណាមួយផ្លាស់ប្ដូរទាល់តែសោះ ជាពិសេសនៅតែមានរាងស្គមតូចច្រឡូនស្អាតគ្រប់ពេលទៀតផង
ជាងស្ដែងម៉ាក់របស់ Margie បានទំលាយអាថ៌កំបាំងតាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនឈ្មោះ @margie_orasri ដោយប្រាប់ថា “26/7/20 មិនមានអ្នកណាចាញ់អ្នកណា!!! ឃើញម៉ាក់មកទាឲ្យពរទាំងពីរនាក់!!! មានតែអ្នកសួរថា ហេតុអ្វី Margie មានកូនដល់តែពីរនាក់ប៉ុន្ដែនៅស្គមស្អាតដូចដើមចឹង ចម្លើយនៅត្រង់ថា ព្រោះតែមានកូនពីរនាក់និងហើយបានជាស្គម សាកមានម្ដងមើលបានដឹងចា5555 #ដើរលេងពេញប្រទេសប្រថៃ#babyshark #មនុស្សជាទីស្រលាញ់ម៉ារីណា @margie_rasri @marinaemmb @pokmindset @mikamiathetwins @margaritabymargie”
រឿងនេះអ្នកគាំទ្រចូលមក comment like ឲ្យភ្លាមៗ ព្រមទាំងប្រាប់ទៀតថា ព្រោះតែចឹងតើបានជាធ្វើឲ្យ Margie មើលទៅរឹងមុំាច្រើន ចំណែកខាងអ្នកម៉ាក់ Margie ក៏ឆ្លើយតបវិញថា “បើមិនក្រែងចិត្តទេសម្លាប់ម៉ាក់តែម្ដងទៅ”
អត្ថបទដោយ : នីត្តា