ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ហាក់បីដូចជាជួបទុក្ខផ្ទួនៗ ធ្វើឲ្យមហាជនជាច្រើនអាណិតអ្នកនាងខ្លាំងណាស់ ព្រោះគ្រាន់តែឪពុកទទួលមរណៈភាពមិនបានប៉ុន្មានម្ដាយក៏ធ្លាក់ខ្លួនឈឺសម្រាកនៅឯមន្ទីរពេទ្យទៀត។
តែពេលនេះអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនក្ដុកក្ដួលចិត្តនោះគឺ ពេលគ្រប់គ្នាទទួលដំណឹងថាអ៊ុំប្រុសរបស់តារាស្រីរូបនេះក៏ទើបតែទទួលមរណៈភាពដែរ ពោលគឺក្រោយពេលឪពុកអ្នកនាងទទួលរមណៈភាពជាង១ខែ។
ក្នុងនោះអ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពនិងអមដោយសារយ៉ាងក្រៀមក្រំថា «រឿងមិនគួរកើតបានកើតម្តងទៀត ប្អូនប្រុសរបស់គាត់គឺ ពុក លាវ ខាត់ ត្រូវជាពុករបស់ខ្ញុំ បានចែកឋានអស់រយៈពេល១ខែជាង ថ្ងៃនេះបងប្រុសរបស់គាត់បង្កើតឈ្មោះ លាវ សុខ បានលាចាកលោកទៅដែរហើយ អ៊ុំអើយអ៊ុំ ហេតុអ្វី ទៅបន្តបន្ទាប់យ៉ាងនេះ»។
តាមរយៈដំណឹលនេះមហាជនជាច្រើន ពិតជាអាណិតអ្នកនាង ខាន់ សុឃីម ខ្លាំងណាស់ ទុក្ខជាប់គ្នាផ្ទួនៗតែម្ដងហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី