អីយ៉ា! ស្ងាត់ៗ តាក់មា៉ បញ្ចេញរូបភាពក្នុងឈុតអាពាហ៍ពិពាហ៍ស្អាតកប់ខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា តាក់ម៉ា ធ្លាប់បាត់មុខក្នុងវិស័យសិល្បៈអស់មួយរយៈពេលក៏ពិតមែន តែមហាជនជាច្រើននៅតែស្រលាញ់និងគាំទ្រសម្លេងរបស់នាងខ្លាំងដដែល។

ដោយឡែកបើយើងងាកទៅមើល ក្រោយឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈសារជាថ្មីរបស់កញ្ញាវិញ ហ្វេនៗជាច្រើននៅតែគាំទ្រខ្លាំងដូចមុនដដែល ហើយបើនិយាយពីរូបសម្រស់វិញក៏កាន់តែស្រស់ស្អាតខ្លាំង មិនចាញ់កាលពីមុននោះទេ។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យមហាជនជាច្រើនចាប់ជាមួយនិងរូបភាពជាច្រើនសន្លឹក ដែលនាងគ្រង់ក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ នាំគ្នាចាប់អារម្មណ៍ និងបញ្ចេញមតិលេងសើចចង់ឃើញមុខកូនកម្លោះយ៉ាងខ្លាំងទៀតផង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី