ម៉ាក់ Chompoo ថានៅផ្ទះយូរធាត់ពេក! Shayfa-Phayu ចេះហាត់ប្រាណចង់បានរាងសង្ហារដូចប៉ាៗ តែហាត់ឡើងរបូត…..! (មានវីឌីអូ)

ជាកូនភ្លោះប្រុសសង្ហាកាត់រកលោកប៉ា តារាវ័យក្មេងមិនទាន់លែងទឹកដោះគោដែលមានសមត្ថភាពទាក់ទាញចិត្តអ៉ីអ៉ី បងៗបានយ៉ាងងាយដោយមិនបាច់ចាំប្រើពេលវេលាច្រើននោះទេ សម្រាប់ Shayfa-Phayu កូនប្រុស Chompoo ព្រោះថាពេលណាក៏មានវីឌីអូរបស់ប្រុសក្មេងទាំងពីរឲ្យមើល ឲ្យឃើញ

គ្រប់វីឌីអូតែងតែមានភាពភ្ញាក់ផ្អើលធ្វើឲ្យគ្រប់គ្នាមិនអាចហាមចិត្តមិនឲ្យស្រលាញ់ Shayfa-Phayu បាននោះទេ មានតែស្រលាញ់ឡើងៗ។ នៅពេលថ្មីៗនេះ ជំនួយការបស់ Chompoo បានបង្ហាញពីវីឌីអូមួយនៅលើ Instagram @hwanjeabjeab ខណៈពេលដែល Shayfa-Phayu កំពុងតែហាត់ប្រាណរំលាយខ្លាញ់ ដោយមានការរាប់យ៉ាងឮៗដល់ 10 ប៉ុន្ដែរឿងនេះកាន់តែរន្ធត់ចិត្តព្រោះតែប្អូនប្រុសតូច Phayu ធ្វើមិនគ្រប់តាមការកំណត់នៅពេលដែលឃើញអាវបង Shayfa ចំហ បង្ហាញឲ្យអាវទឹកនោមមើលទៅដូចជាស៊ិចស៊ីពេក កំលោះតូចក៏ប្រញ៉ាប់ក្រោកទៅទាញបិតឲ្យបងភ្លាមៗ

After Footer (Active) - damrei Mr1 Zone2

នៅពេលដែលហ្វេនៗបានឃើញហើយក៏ទប់ចិត្តស្រលាញ់មិនបានទេចំពោះភាពគួឲ្យស្រលាញ់ការយកចិត្តទុកដាក់បងប្អូនទាំងខ្លួននៅតូចៗបែបនេះ

អត្ថបទដោយ : នីត្តា