មិននឹកស្មានសោះ! Alek នៅតែធ្វើបែបនេះដាក់ Toey ក្រោយពេលចែកផ្លូវគ្នា!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះទំនាក់ទំនងរវាងតារាសម្ដែងថៃល្បីឈ្មោះលោក Alek Teeradetch និងនាង Toey Jarinporn បានដើរដល់ផ្លូវបំបែកហើយ ហើយអ្នកទាំងពីរក៏ព្រមទទួលស្គាល់ថាពេលនេះ ទំនាក់ទំនងមានត្រឹមតែមិត្តភក្ដិប៉ុនណោះ។

យ៉ាងណាមិញថ្វីត្បិតតែពេលនេះទំនាក់ទំនងអ្នកទាំងពីរមិនមែនជាសង្សារនិងគ្នាក៏ពិតមែន តែ Alek នៅតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ព្រោះលោកតែងតែយកចិត្តទុកដាក់ និងមានទំនាក់ទំនងល្អជាមួយនិង Toey ដូចមុនដដែល។

ជាក់ស្ដែងដូចជាថ្មីៗនេះ  ទិញម៉ាស៊ីនច្រោះខ្យល់ ទុកជាកាដូអបអរ Toey នៅពេលទទួលដំណឹងថានាងទើបតែទិញផ្ទះថ្មីផងដែរ។

គួរបញ្ជាក់ផងដែរថា តាមការផ្ដល់បទសម្ភាសន៍ Alex បានបង្ហើបថា លោកមិនទាន់ចង់រកអ្នកថ្មីមកស្អំបេះដូងនោះទេ ព្រោះបច្ចុប្បន្ននេះលោកកំពុងតែមមារញឹកនិងការងារខ្លាំង៕

អត្ថបទដោយ៖ស៊ីវលី