ជាការពិតណាស់ សព្វថ្ងៃនេះតារាចម្រៀង និងពិធីការិនីជើងចាស់ ពោរពេញដោយសមត្ថភាព Sunaree បានឈានចូលវ័យ៥២ឆ្នាំហើយ ហើយបើនិយាយពីរូបសម្រស់វិញ ក៏កាន់តែវិវត្តន៍ទៅមុខបន្ដិចម្ដងៗផងដែរ។
តែយ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនមើលសឹងតែមិនស្គាល់ នៅពេលឃើញរូបភាពមួយសន្លឹករបស់នាងក្នុងឈុតរ៉ូបពណ៍ក្រហម សំយេសបញ្ចេញស្នាមួយចំហៀង អមដោយការផាត់មុខ មើលទៅសម្រស់ពិតជាក្មេងជាងវ័យខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ហ្វេនៗជាច្រើនពិតជាពេញចិត្តការផាត់មុខនិងតុបតែងខ្លួបែបនេះ ព្រោះធ្វើឲ្យសម្រស់តារាស្រីវ័យ៥២ឆ្នាំរូបនេះ មើលពិតជាក្មេងជាងវ័យខ្លាំងណាស់ សឹងតែក្រមុំៗមួយចំនួនសុំចាញ់ទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី