Kimberley ថតរូប Selfie នៅមុខកញ្ចក់តែនាងមិនបានមើលខាងក្រោយមានកញ្ចក់ឆ្លុះមួយទៀតធ្វើឲ្យឃើញ……! (មានរូបភាព)
ដឹកដៃគ្នាទៅសម្រាកលំហែទៀតហើយសម្រាប់គូស្នេហ៍ MK Mark prin និង Kimberley ហើយមានរូបភាពផ្អែមល្ហែមមកឲ្យឃើញឲ្យមើលតាំងតែពីដំបូង ពេលវេលាចេះតែកន្លងទៅភាពផ្អែមល្ហែមក៏កាន់តែកើនឡើង
លើកនេះ Mark បាននាំ Kimberley ទៅផ្អែមល្ហែមនៅកណ្ដាលធម្មជាតិព្រៃព្រឹក្សាព្រៃភ្នំ ក្រៅពីនេះទើបយើងបានឃើញភាពថ្នាក់ថ្នមផ្អែមល្ហែមបែបងាយៗដែល Mark-Kimberley នាំគ្នាទៅថតរូបរួចមកហើយ លើកនេះ Kimberley ក៏បានរូបស្អាតៗជាច្រើនដូចពីមុនចឹងព្រោះតែមានអ្នកពូកែថតរូបផ្ទាល់ខ្លួនដែលប្រកបទៅដោយទឹកដៃល្អមិនធ្លាក់ចុះនិងឯង
រូបដំបូងគឺ Kimberley នៅក្នុងអាងហែលទឹកជាមួយឈុតដ៏ស្រស់ស្អាត ប៉ុន្ដែពិសេសជាងនេះនោះគឺ Kimberley បានឈរថតរូប Selfie នៅមុខកញ្ចក់ក្នុងឈុតហែលទឹកបែបពេញៗ ហើយបើយើងពិនិត្យមើលនៅកញ្ចក់ខាងក្រោយបានឆ្លុះបង្ហាញឲ្យឃើញរូបខ្នងនិងជើងរបស់នាងស៊ិចស៊ីខ្លាំងណាស់ រហូតធ្វើឲ្យបង A ចូលមក comment ញ៉ោះនាងលេងថា “ហើយៗៗៗៗ ចង់កាត់វាំងនួននិងចោលមែនទែន”
ធ្វើឲ្យអ្នកណាៗក៏ចូលមក comment ព្រោះតែមើលឃើញតែបន្ទិច ទាំងជើងហើយនិងខ្នង នៅអាចដឹងបានទៀតថាឈុតហែលទឹករបស់នាងបើបែរខ្នងមកច្បាស់ជាឈាមច្រមុះមិនខានទេ
អត្ថបទដោយ : នីត្តា