មានក្ដីសុខណាស់! ខួបកំណើតប៉ាឆ្នាំនេះ Aum រៀបចំយ៉ាងមានក្ដីសុខ និងមានវត្តមានគូស្នេហ៍ទៀត!(មានរូបភាព)

មហាជនជាច្រើនប្រាកដជាជ្រាបហើយថា ថ្វីត្បិតតែសព្វថ្ងៃនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patcharapa មិនទាន់រៀបការក៏ពិតមែន តែនាងពិតជាមានក្ដីសុខខ្លាំងណាស់ជាមួយនិងគូស្នេហ៍ ពិសេសជាមួយយឪពុកម្ដាយនិងបងប្អូនក្រុមគ្រួសារនាងផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានរៀបចំកម្មវិធីខួបកំណើតជូនលោកបា៉ជាទីស្រលាញ់របស់ខ្លួន មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់ ហើយក្នុងនោះ Aum ក៏បានបង្ហោះរូបភាព ក៏ដូចជាសារជូនពរទៅលោកបា៉យ៉ាងមានអត្ថន័យទៀតផង។

មិនត្រឹមតែប៉ុនណោះ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ នៅក្នុងកម្មវិធីខួបកំណើតនោះ គ្រប់គ្នាក៏បានឃើញវត្តមានគូស្នេហ៍នាងគឺលោក Pratarnwong Phornprapha ទៅចូលរួមផងដែរ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយពិតជារំភើបចិត្ត ព្រោះឃើញទំនាក់ទំនងនាងនិងគូស្នេហ៍ពេលនេះកាន់តែស្និតស្នាលដូចមុនវិញហើយ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី