ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃកំពូលតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា សុខ ពិសី កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ហើយបើនិយាយពីរូបសម្រស់របស់នាងវិញក៏កាន់តែស្រស់ស្អាតខ្លាំងឡើងៗគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់នាង ជាមួយនិងការផាត់មុខ ធ្វើសក់ រួមទាំងសម្លៀកបំពាក់យ៉ាងប្លែកភ្នែក មានទាំងម្កុដនៅលើក្បាល មើលទៅពិតជាស្រស់ស្អាត ដូចជាកូនក្រមុំជ័រអញ្ចឹង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនកាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ ពិសេសពេលតុបតែងខ្លួនម្ដងៗ គឺដឹងតែលេចធ្លោរកប់តែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី