ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃល្បីឈ្មោះលោក Nadech Kugimiya និងកញ្ញា Yaya Urassaya បានទំនាក់ទំនងស្នេហាជាមួយនិងគ្នាជាច្រើនឆ្នាំមកហើយ ហើយហ្វេនៗជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំដំណឹងល្អរបស់អ្នកទាំងពីរផងដែរ។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ Nadech បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលលោកបានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែត បង្ហើបថា លោកកំពុងតែមានគម្រោងសុំ Yaya រៀបការ ហើយថែមទាំងនិយាយថា លោកនិង Surprise នាងឲ្យផ្អើលគេឯងទៀតផង។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ហើយក៏សង្ឃឹមថាថ្ងៃនោះនឹងឆាប់មកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ៕
អត្ថបទដោយ៖ស៊ីវលី