ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះពិធីករល្បីឈ្មោះលោក ជា វិបុល កំពុងតែរួមរស់ជាមួយនិងគ្រួសារយ៉ាងមានសុភមង្គល ហើយពីមួយថ្ងៃទៅមួយថ្ងៃលោកតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្រួសារ ក៏ដូចជាការបំពេញតួនាទីជាឪពុកដល់ល្អមើលថែកូនស្រី។
ជាក់ស្ដែងដូចជាថ្មីៗនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដល់លោកយ៉ាងខ្លាំង នៅពេលឃើញលោកបានចំណាយពេលវេលាដល់មានតម្លៃ ជួយកក់លក់ និងភ្លុំសក់ដល់កូនស្រី មិនឲ្យចាញ់ភរិយាលោកនោះទេ មើលលោកពិតជាមានក្ដីសុខខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពមួយនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរពិធីកររូបនេះ ពិតជាបំពេញតួនាទីជាឪពុកដល់ល្អម្នាក់ពិតមែន សូម្បីតែកក់សក់ឲ្យកូនស្រីក៏លោកអាចធ្វើបានមិនចាញ់ភរិយាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី