ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាភេទទី ៣ ដ៏មានប្រជាប្រិយភាព Yoshi Rinrada បានជួបទុក្ខធំ ដោយឪពុកជាទីស្រលាញ់របស់ខ្លួន ទើបតែទទួលមរណៈភាព ធ្វើឲ្យនាងនិងក្រុមគ្រួសារសោកសៅយ៉ាងខ្លាំង។
ក្នុងនោះផងដែរ Yoshi ក៏បានបង្ហោះរូបភាពដ៏ក្រៀមក្រំមួយរបស់នាងជាមួយឪពុក ជាលក្ខណៈសខ្មៅ និងអមជាមួយនិងសារដ៏ក្រៀមក្រំ ហើយក្នុងនោះក៏មានពាក្យ អរគុណទៅដល់លោកប៉ារបស់ខ្លួន ដែលធ្វើឲ្យនាង ក្លាយជានាងដូចសព្វថ្ងៃនេះ ហើយព្រមទាំងបានប្រាប់ទៀតថា បើគ្មានលោកឪពុកទេ ក៏មិនមាននាងដូចសព្វថ្ងៃនេះដែរ។
ក្រោយពេលទទួលដំណឹងនេះហើយ ហ្វេនៗនិងមិត្តៗក្នុងសិល្បៈជាច្រើនរបស់នាង ក៏បាននាំគ្នាចូលរួមសោកស្ដាយ និងបញ្ចេញសារចូលរួមរំលែកទុក្ខនាងនិងក្រុមគ្រួសារផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី