ជាការពិតណាស់ ថ្វីត្បិតតែក្រោយពេលរៀបការកសារគ្រួសារ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព ចរិយា ពេជ្រ មិនសូវចូលបង្ហាញខ្លួនក្នុងវិស័យសិល្បៈច្រើនដូចមុនក៏ពិតមែន តែបើយើងងាកទៅចាប់អារម្មណ៍ពីរូបស្រស់របស់នាងវិញ កាន់តែស្រស់ស្អាតខ្លាំងឡើងៗ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញ នាងគ្រងជាឈុតបុរាណ ដែលគេឲ្យឈ្មោះថា ព្រះនាងនាគ ឬ ព្រះនាងសោម៉ា ឬព្រះនាងលាវយី ដែលជាការឆ្នៃម៉ូតដោយក្រុមយុវជនខ្មែរមួយក្រុម មើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោខ្លាំងណាស់ នរណាឃើញក៏ពោលពេលសរសើរគ្រប់ៗគ្នាដែរ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ គ្រប់គ្នាមិនត្រឹមតែសរសើរពីសម្រស់ ចរិយា ពេជ្រ នោះទេ ហើយក៏សរសើរស្នាដៃយុវជនខ្មែរ ដែលពូកែឆ្នៃម៉ូតយ៉ាងស្រស់ស្អាត និងសមជាមួយសម្រស់តារាស្រីរូបនេះ ឥតខ្ចោះតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី