Mai Davika ដណ្ដើមតួនាទីសង្សារបស់ Mint Chalida តាំងតែពីកម្មវិធីខួបកំណើតចាប់ផ្ដើមរហូតចប់! (មានរូបភាព)

ចាត់ទុកថាជាការរៀបចំកម្មវិធីខួបកំណើតមុនថ្ងៃពិតប្រាកដសម្រាប់តារាស្រីមុខស្រស់ Mint Chalida ដែលមាន Mai Davika ជាអ្នកបោះមេ និងមាន​ Ter ,Pavarisa ជាដើម មកចូលរួមកម្មវិធីជាពិសេសក៏មានវត្តមានរបស់បុរសសង្ហារសង្សាសំណព្វចិត្តគឺលោក Pupaa និងឯងហើយមួយរយៈនេះឃើញថាមានការផុសរូបផ្អែមល្ហែមនៅលើ Instagram ញឹកញ៉ាប់ផងដែរ

កម្មវិធីនេះ Pupaa  មិនឲ្យខកខានដូចគ្នា ក្នុងការថតដាក់ story Instagram ឲ្យសង្សារបស់ខ្លួនពិតជាធ្វើបានល្អគ្រប់10ហើយ អាចនិយាយបានថាធ្វើអ្វីៗដើម្បីតែអូនមែន ចំណែកឯ Mai Davika  ក៏មិនឲ្យចាញ់ដែរ ឆ្លៀតឪកាសដ៏ល្អនេះផុសរូបរួមជាមួយនិងពាក្យជូនពរមហាមិត្តថ  “ឆ្នាំនេះ  suprise មុនថ្ងៃកំណើតហើយណាមិត្តភ័ក្ដ…..HBDសូមឲ្យជាឆ្នាំដែលល្អបំផុតសម្រាប់អ្នកនាង Mint ណាចា @mint_chalida ❤️??????” យកចិត្តម្ចាស់ខួបខ្លាំងបំផុត

After Footer (Active) - damrei Mr1 Zone2

រហូតដល់អ្នកគាំទ្ររបស់ Mai , Ter ផុសរូបភាពរួមគ្នា ដែលមានគ្រប់គ្នាមកចូលរួមថ្ងៃកំណើតរបស់ Mint  ចង់ប្រាប់ថាកម្មវិធីនេះត្រូវចិត្តអ្នកនាង Mint ខ្លាំងណាស់

អត្ថបទដោយ : នីត្តា