ឃើញរូបភាពនេះបានដឹងថា Taew និងគូស្នេហ៍កម្លោះហាយសូរ ស្អិតរមួតខ្លាំងប៉ុនណា!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានឃើញអញ្ចឹងថា ថ្វីត្បិតតែតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Nataphon បានបើកបង្ហាញទំនាក់ទំនងជាមួយ កម្លោះហាយសូរ លោក Pranai Phonprapha ក៏ពិតមែន តែកន្លងមកអ្នកទាំងពីរមិនលូវដែលបង្ហាញភាពផ្អែមល្ហែមនិងគ្នានោះទេ។

ជាក់ស្ដែងទើបតែថ្មីៗនេះអ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញអ្នកទាំងពីរ ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ហើយថែមទាំងបង្ហោះរូបភាពមួយចំនួននៅលើ Instagram Story ព្រមទាំងដាក់ឈ្មោះគ្នាទៅវិញទៅមក ថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ ការទៅញាំអាហារពេលល្ងាចជាមួយគ្នាលើកនេះ Taew ក៏បានបង្ហាញភាពស្និតស្នាលជាមួយនិងគូស្នេហ៍យ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗឃើញហើយពិតជារំភើបចិត្តខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី