មិត្តគេអញ្ចឹង! Davikah ទៅ Surprise ខួបកំណើត Mint យ៉ាងភ្ញាក់ផ្អើល!(មានរូបភាព)

ជាការពិតណាស់ ទំនាក់ទំនងរវាងតារាស្រី ២ ដួង Mai Davikah និង Mint Chalida សព្វថ្ងៃគឺជាមិត្តល្អនិងគ្នា ហើយមហាជនជាច្រើនតែងតែសរសើរអ្នកទាំងពីរ នៅពេលឃើញអ្នកទាំងពីរបង្ហោះរូបភាព បង្ហាញភាពស្និតស្នាលនិងគ្នាម្ដងៗ។

ជាក់ស្ដែងដូចជាថ្មីៗនេះ Davikah បានរៀបចំកម្មវិធីយ៉ាងពិសេសមួយ ដើម្បី Surprise ខួបកំណើត Mint ជាលក្ខណៈ Pre-birthday ដោយចំយ៉ាងពិសេសនោះក្នុងភោជនីយដ្ឋានជប៉ុនមួយកន្លែង ធ្វើឲ្យ Mint ភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះ Davikah ក៏បានបង្ហោះរូបភាព និងសារមួយឃ្លារដែរថា៖ «ឆ្នាំនេះ មក Surprise មុនថ្ងៃកំណើតហើយណា រីករាយថ្ងៃកំណើត សូមឲ្យជាឆ្នាំដែលល្អជាទីបំផុតសម្រាប់ Mint ផងណា»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែសរសើរ Davikah ពិតជាមិត្តដ៏ល្អ រៀបចំកម្មវិធីខួបកំណើតមុនថ្ងៃដើម្បី Surprise Mint យ៉ាងភ្ញាក់ផ្អើលតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី