Bow Meylada ត្រូវមហាជនរិះគន់រាល់ថ្ងៃជាពិសេសរឿងកូនសំណព្វរបស់ប៉ុស្ដន៍ទូរទស្សន៍ទើបឆាប់ថតរឿងថ្មីដើម្បីយកចិត្តនាង!! (មានវីឌីអូ)
ជួបតែរឿងរិះគន់របស់អ្នកបណ្ដាញសង្គមជាខ្លាំងសម្រាប់រឿងថ្មី 2រឿងដែលហ្វេនៗកំពុងនាំគ្នាតាមដានជាខ្លាំង ក្រោយពីមានពត៌មានយល់ព្រមចាប់ផ្ដើមថតរឿងភាគ Monruk norngkrakyeang ដែលត្រៀមថតនៅថ្ងៃទី 11 ខែ សីហានេះ
ដោយសារពត៌មានខាងទើបធ្វើឲ្យមានការមិនពេញចិត្តជាខ្លាំងពីសំណាក់អ្នកគាំទ្ររឿងភាគដែលបានចាំតាមដានទស្សនារឿង LayKinaree ដែលបានពន្យាពេលថតតាំងពីចុងឆ្នាំ 2019 មកម្ល៉េស។ ជាក់ស្ដែងខាង Bow Meylada តារាមុខថ្មីរបស់ប៉ុស្ដន៍លេខ 3 ដែលមានឪកាសទទួលសម្ដែងនាំមុខនៅក្នុងរឿង Monruk norngkrakyeang ប្រកបជាមួយតួប្រុសជួរមុខ Nadech ក៏មានការចេញមុខបកស្រាយរឿងដ្រាម៉ាលើកនេះនៅក្នុងកម្មវិធី TQM គាំពារ For Lady ដោយសាម៉ីខ្លួនបានបញ្ចាក់ថា មូលហេតុទាំងអស់មកពីប៉ារ៉ូលសាច់រឿង (ក្រដាសសាច់រឿង) របស់រឿងត្រូវបានសរសេររួចរាល់ដល់ទៅ 12 ច្បាប់ ទើបបានជាមានការថតជាប្រញ៉ាប់ នេះជារឿងធម្មតាទេ ចំណែកឯរឿងដែលគ្រប់គ្រប់គ្នាគិតថានាងជាកូនសំណព្វថ្មីរបស់ខាងប៉ុស្ដន៍ Bow ធានាថាពាក្យទាំងនេះមិនមែនជារឿងពិតនោះទេ
“រឿងកូនសំលាញ់ (សើច) វាលឿនពេកទេដឹងចា មិនមែនទេៗ តែអាចជាការអាណិតស្រលាញ់របស់ចាស់ៗទេដឹង ខ្ញុំក៏មិនដឹងដែរប្រហែលជាខាងចាស់គាត់ស្រលាញ់និងហើយ មិនឆ្លើយយ៉ាងម៉េចទេ (ញញឹម)”
អត្ថបទដោយ : នីត្តា