ថ្ងៃខួបកំណើតអនាគតម៉ាក់ក្មេងទាំងមូលរឿងអី Nadech ត្រូវខកខាននោះ! មានរូបភាព

ឃើញថាស្និតស្នាលគ្នាដូចសាច់ឈាមតែមួយគ្រួសារតែមួយទៅហើយ​ សម្រាប់គ្រួសារតារាសម្ដែងស្រីស្អាត  Yaya Urassaya ជាមួយនិងម្ចាស់ចិត្តតារាប្រុសរូបសង្ហារូបពិតសម្លេងពិត Nadech ទាំងម៉ាក់ៗទាំងកូនៗ ស្និតគ្នាខ្លាំងណាស់

ជាក់ស្ដែងពេលថ្មីៗនេះក៏ទើបតែមានដំណើរកម្សាន្ដម៉ាក់ៗទាំងសងខាង ហើយក៏បានឃើញរូបភាពខ្លះៗដែលបង្ហាញពីភាពកក់ក្ដៅនិងគួឲ្យស្រលាញ់ៗ ហើយពេលនេះក៏មានការជួបជុំមួយទៀតដែលក្នុងនោះក៏មានរូបរបស់ អ្នកម៉ាក់របស់ Yaya, Nadech និងនាងដោយអ្នកម្ដាយនៅកណ្ដាលអ្នកទាំងពីរផងដែរ ហើយរូបមួយនេះគឺអ្នកម៉ាក់របស់  Yaya ជាអ្នកផុសនិងឯងព្រមទាំងសរសេរឃ្លាមួយថា ” អគុណខ្លាំងណាស់ចា jub jub “

After Footer (Active) - damrei Mr1 Zone2

គឺជាការជប់លៀងថ្ងៃកំណើតម៉ាក់របស់   Yaya និងឯង មើលទៅសាមញ្ញតែពោរពេញទៅដោយភាពកក់ក្ដៅនៅផ្ទះជុំកូនៗ ចំណែកឯខាង  Yaya ក៏បានផុសរូបគូៗគួឲ្យស្រលាញ់ហើយថែមទាំងមានសរសេរជូនពរខួបកំណើតអ្នកម៉ាក់ថា ” ថ្ងៃនេះជាថ្ងៃកំណើត my superwoman happyyyyy birthday mummyyy ស្រលាញ់ mummy បំផុតក្នុងលោក!​ “

អត្ថបទដោយ : នីត្តា