Aum Patcharapa និងសង្សាអ្នកហៃសូបានធ្វើឲ្យអ្នកគាំទ្រហួសចិត្តនិងស្មានមិនដល់ថានាងជាតារាល្បីជួរមុខមានសង្សាជាអ្នកមានតែបែរជាធ្វើបែបនិងទៅវិញ!! មានរូបភាព
ជាតារាល្បីឈ្មោះឈរលំដាប់ជួរមុខក្នុងប្រទេសថៃព្រមទាំងមានសង្សាជាអ្នកមានហៃសូជាម្ចាស់អាជីវកម្មរាប់លាន តែបែរជាប្រើជីវិតបែបសាមញ្ញធម្មតាសាកសមនិងឈ្មោះជាអ្នកមានដើរដីមែន
រស់នៅបែបងាយៗញុំាងាយៗមិនរឿងច្រើនមិនទំរើសច្រើនដោយ Aum បានបណ្ដើរអនាគតទៅញុំាគុយទាវតាមផ្លូវធម្មតាៗ នៅលើបណ្ដាញសង្គមបានផុសវីឌីអូ ខណៈតារាសម្ដែងស្រីស្អាត Aum ឈរនៅមុខតូបគុយទាវព្រមជាមួយនិងលោកហៃសូ Phak ធ្វើឲ្យហ្វេនៗហែរគ្នាចូលមកសរសើរពីភាពសាមញ្ញរស់នៅបែបងាយស្រួលរបស់នាង
“ធ្វើខ្លួនគួឲ្យស្រលាញ់ងាយៗមិនដំកើងខ្លួនទាំងគូរបើមិនសរសើរមិនបាន” , “គួឲ្យស្រលាញ់បំផុតបែបនេះទើបចូលចិត្តនិងស្រលាញ់បង Aum ខ្លាំងណាស់ ស្រស់ស្អាតទេពធីតា តែធ្វើខ្លួនធម្មតាៗ” “ច្រណែននិងលោក Phak ដែលមានសង្សាលំដាប់ជួរមុខ ថែមទាំងធ្វើខ្លួនសាមញ្ញជាប់ដី តែសំខានមានខ្លាំងណាស់” , “ធ្វើឲ្យលោក Phak សាមញ្ញៗដែលហើយចូលចិត្តខ្លាំងណាស់” ជាដើម
អត្ថបទដោយ : នីត្តា