ខណៈពរពោះជិតគ្រប់ខែ សួស វីហ្សា និងស្វាមី នាំគ្នាថតឈុតសម័យលង្វែកយ៉ាងស្រស់ស្អាត!(មានរូបភាព)

ចាប់តាំងពីពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា រៀបការកសាងគ្រួសារ និងទទួលបានចំណងដៃកូនក្នុងផ្ទៃមួយរូបមក មហាជនជាច្រើនកាន់តែចាប់អារម្មណ៍ពីជីវិតរស់នៅរបស់អ្នកនាងនិងស្វាមី ព្រោះមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងកាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលគ្រប់គ្នាឃើញរូបភាពជាច្រើនរបស់អ្នកនាង និងស្វាមី នាំគ្នាគ្រងឈុតជាព្រះមហាក្សត្រក្នុងសម័យលង្វែកយ៉ាងសមសួន ខណៈពោះរបស់អ្នកនាង សួស វីហ្សា ក៏កាន់តែធំឡើងៗផងដែរ។

តាមរយៈរូបភាពនោះផងដែរ មហាជនជាច្រើនពិតជាសរសើរសម្រស់អ្នកនាង សួស វីហ្សា និងស្វាមី ពេលតែងខ្លួនក្នុងឈុតព្រះមហាក្សត្រនៅសម័យលង្វែក ពិតជាសក្ដិសម លេចធ្លោរខ្លាំងមែនទែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី