កញ្ញា Pimprapa Tangprabhaporn សព្វថ្ងៃនេះគឺជាតារាសម្ដែងថៃស្រីម្នាក់ ដែលមានប្រជាប្រិយភាព ហើយគ្រប់ខ្សែភាពយន្តដែលនាងសម្ដែងភាគច្រើន គឺសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងទៀតផង។
មិនត្រឹមតែប៉ុនណោះ ងាកទៅចាប់អារម្មណ៍ពីរូបសម្រស់តារាស្រីវ័យ២៨ឆ្នាំរូបនេះវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ អ្វីដែលពិសេសនោះគឺ មហាជនជាច្រើនចាប់អារម្មណ៍ទឹកមុខតារាស្រីរូបនេះ ពេលដែលនាងបញ្ចេញស្នាមញញឹមម្ដងៗ គឺពោលពេញទៅដោយមន្ដស្នេហ៍ខ្លាំងតែម្ដង។
ជាក់ស្ដែងដូចជាថ្មីៗនេះ Pimprapa ទើបតែបានបង្ហោះរូបភាពជាច្រើនជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមរបស់ខ្លួន ជាមួយនិងការបង្ហាញកាយវិការគួរឲ្យស្រលាញ់ជាច្រើន អមជាមួយស្ទាយ៍កាន់ឆ័ត្រ ឈរញញឹមយ៉ាងជឿជាក់ ធ្វើឲ្យអ្នកទស្សនាបានឃើញហើយ នរណាក៏ពោលពាក្យថាលង់ស្នេហ៍នាងគ្រប់ៗគ្នាដែរ៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី