ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាសម្ដែង និងជាតារាកំប្លែង លោក ម៉ា ដូណា ដែលតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនសើចសប្បាយសឹងតែគ្រប់កម្មវិធី ឲ្យតែមានវត្តមានលោក ហើយចាប់តាំងពីពេលដែលលោកចូលប្រឡូកក្នុងវិស័យសិល្បៈរហូតដល់បច្ចុប្បន្ននេះ លោកទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងណាស់។
ដោយឡែកស្រាប់តែថ្មីៗនេះលោក រតនៈ ពិសិដ្ឋ បានទម្លាយរូបភាព បង្ហាញពីមុខមាត់កាលពីមុនរបស់តារាប្រុសរូបនេះ បានតុបតែងខ្លួនជាមនុស្សស្រី មើលទៅកាលណោះសម្រស់លោកពិតជាប្លែកខ្លាំងណាស់ គ្រាន់តែមហាជននិងហ្វេនៗបានឃើញភ្លាម នរណាក៏លាន់មាត់ភ្ញាក់ផ្អើល មើលសឹងតែមិនស្គាល់ជាលោកដែរ។
លើសពីនេះទៅទៀត តាមរយៈរូបភាពនោះ ហ្វេនៗក៏សរសើរពីការផ្លាស់ប្ដូររូបសម្រស់របស់តារប្រុសរូបនេះ មកដល់បច្ចុប្បន្នពិតជាស្រស់សង្ហាមិនដូចពីមុនឡើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី