ថ្ងៃទិវាមាតាតារាស្រីស្អាតប្រុសសង្ហារ Yaya-Nadech មិនអាចខកខានក្នុងការជួបជុំគ្រួសារទាំងសងខាងនោះទេ! មានរូបភាព
នៅក្នុងឪកាសដ៏សំខាន់គឺថ្ងៃទិវាអ្នកម្ដាយប្រចាំប្រទេសថៃ ហ្វេនបានសប្បាយរីករាយជាមួយនិងរូបភាពដ៏សែនកក់ក្ដៅរបស់គូស្នេហ៍ Yaya-Nadech រួមស៊ុមក្នុងរូបថតតែមួយមានទាំងម៉ាក់ខាងស្រីនិងម៉ាក់ខាងប្រុស
អាចនិយាយបានថាជារូបដែរសុំាភ្នែករបស់អ្នកគាំទ្រទៅហើយ ដែលបានឃើញភាពស្និតស្នាលរបស់សមាជិកគ្រួសារមួយនេះជួបជុំគ្នាជាញឹកញ៉ាប់ មានទាំងការដើរកំសាន្ដឬក៏មានការធ្វើកិច្ចផ្សេងៗជាដើម។ ដូចទិវាម្ដាយឆ្នាំនេះក៏មិនខុសគ្នាដែរ ក្រៅពីYaya-Nadechយកភូងផ្កាមកក្រាបអ្នកមានគុណហើយ ក៏នៅមានការញុំាអាហារពេលល្ងាចជាមួយគ្នាទៀត
បរិយាកាសពោរពេញទៅស្នាមញញឹមមានភាពកក់ក្ដៅម្នាក់ៗពិតជារីករាយក្នុងការជួបជុំនេះណាស់ នេះគ្រាន់តែជាថ្ងៃទិវាអ្នកម្ដាយ ចុះទំម្រាំតែថ្ងៃពិសេសអ្នកទាំងពីរវិញមិនដឹងជាសប្បាយយ៉ាងណាទេ។ ហ្វេនៗត្រៀមជើងព្រួលឲ្យហើយទៅចា
អត្ថបទដោយ : នីត្តា