ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថាត តារាសម្ដែងស្រីកញ្ញា សម ម៉ាណា បានបាត់មុខក្នុងវិស័យសិល្បៈ ធ្វើហេតុធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនបានតាមដានជីវិតឯកជនក្នុងបណ្ដាញសង្គមនាងជាញឹកញាប់ផងដែរ។
ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល ក្រោយនាងបង្ហាញមុខទារិកាទើបនឹងកើតបាន ១ខែ ២០ថ្ងៃ ដោយទារិកាមួយរូបនោះ ត្រូវបានឲ្យដឹងថា ជាកូនស្រីបង្កើតរបស់តារាស្រីរូបនេះផងដែរ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ នាងតែងតែបង្ហោះរូបភាព ជាមួយពាក្យផ្អែមល្ហែមទៅកាន់កូនស្រីម្នាក់នេះថែមទៀតផង។
យ៉ាងណាមិញតាមរយៈដំណឹងនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល និងបាននាំគ្នាចូលរួមអបអរសាទរតារាស្រីរូបនេះ ដែលមានកូនស្រីមុខមាត់គួរឲ្យស្រលាញ់មិនចាញ់នាងនោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី