ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា មួយរយៈពេលនេះ អ្នកនាង ទូច ស្រីល័ក្ខ តែងតែបង្ហោះរូបភាពស្រងូតស្រងាត់ ព្រោះកំពុងតែជួបទុក្ខ ដោយសារពេលនេះអ្នកនាងបានរស់នៅបែកគ្នាជាមួយស្វាមី តែអ្នកនាងបានបំពេញតួនាទីជាម្ដាយដ៏ល្អមើលថែ និងផ្ដល់ភាពកក់ក្ដៅឲ្យកូនប្រុសជាទីស្រលាញ់គ្រប់ពេលផងដែរ។
តែយ៉ាងណាមិញ ក្រោយពេលសំរេចចិត្តចែកផ្លូវគ្នាជាមួយស្វាមី អ្នកនាងក៏ធ្លាប់រងសម្ពាធផ្លូវចិត្ត រហូតមានជម្ងឺបាក់ទឹកចិត្តអស់មួយរយៈទៀតផង តែក្រោយមកអ្នកនាងក៏រៀងធូរស្រាយបន្ដិចវិញក្រោយកន្លងទៅមួយរយៈ ហើយអ្នកនាងក៏ប្រើពេលវេលារស់នៅជាមួយកូនប្រុសយ៉ាងមានក្ដីសុខ។
តែស្រាប់តែថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានអានសាររៀបរាប់ អំពីអតីតស្វាមីខ្លួន និងអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖
«ប្អូនពៅរបស់ខ្ញុំតែងតែសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំអាចឈរបានដេាយគេឆក់យកអតីតគ្រួសាររបស់ខ្ញុំហេីយ រូបខ្ញុំនៅឡេីយមិនតបត? ប្រុសដែលថ្លៃគឺ គ្មានថ្ងៃធ្វេីឲ្យប្រពន្ធខ្លួនទឹកភ្នែកស្រែករកប្តីរាល់យប់ រូបខ្ញុំសុខចិត្តដេកអេាបទុក្ខជាច្រេីនឆ្នាំរងចាំបេីកទ្វារឲ្យគេជាប្តី មិនដែលស្គាល់ថាដេីរចាយលុយបំផ្លាញ ឬក៏មានមិត្តភក្ដិចូលបារ ឬក៏ទៅបង្ករបញ្ហាឲ្យគ្រួសារមានទុក្ខ។ខនៅសុខៗស្រីរបស់គេមកបរិហាកេរ្ដិ៍ខ្ញុំជាប្រពន្ធ ដេាយបំពានហ៊ានធ្វេីរូបខ្ញុំនឹងកូនទទួលបានដេាយការរងទុក្ខជាច្រេីនឆ្នាំ។រូបខ្ញុំក៏កេីតជំងឺវិបត្តិផ្លូវចិត្តខ្លាចនឹងជួបមនុស្ស ខ្លាចនឹងគេសួរ រងការប៉ះពាល់ផ្លូវចិត្តជាច្រេីនខែ ព្យាយាមកែហេីយគេចពីផ្លូវដែលឈឺមួយនេះ។ រូបខ្ញុំបានទទួលអ្វីខ្លះ ក្រៅយពីទុក្ខលំបាកក្រេាយពីគេឆក់យកអតីតប្តីយេីងទាំងដែលយេីងមិនដឹងថាគេរួមគំនិតក្បត់យេីងជាប្រពន្ធ។
ទុក្ខដែលធ្ងន់គឺត្រូវប្រឈមនឹងបង្ហាញ ដែលគាត់បានបន្សល់ទុកឲ្យខ្ញុំជាអ្នករ៉ាប់រង គេជាប្រុសគេងសប្បាយសាសងជាមួយស្រីថ្មីរបស់គេ មួយម៉ាត់ក៏មិនដែរតេរកកូនគឺគ្មានសេាះ។មួយរយរៀលខ្មែរក៏មិនដែលផ្តល់ឲ្យកូនប្រុសជាឈាមរបស់គាត់ដែរ ខ្ញុំឈឺណាស់តែខ្ញុំមិនទាមទារ ខ្ញុំសូមលេីកដៃបន់ផ្សងកុំឲ្យជីវិតរបស់ខ្ញុំជួបនឹងមនុស្សប្រុសដែលហ៊ានប្រហារចិត្តខ្ញុំដូចនេះទៀត»។
ក្រោយពេលលឺបែបនេះហើយ ហ្វេនៗនិងមហាជនជាច្រើនពិតជាអាណិតតារាស្រីរូបនេះខ្លាំងណាស់ ហើយគ្រប់គ្នាក៏បានផ្ដល់កម្លាំងចិត្តឲ្យអ្នកនាង តស៊ូដើម្បីកូនជាទីស្រលាញ់របស់ខ្លួនផងដែរ៕
អត្ថបទដោយ៖ស៊ីវលី