Weir-Bella ជួបជុំគ្រួសារសាច់ញ្ញាត្តបងប្អូនយ៉ាងកក់ក្ដៅ ចាស់ទុំជុំគ្នាបែបនេះសង្ស័យថាមិនយូរទេអនាគតកូនកំលោះកូនក្រមុំនិង…..! (មានរូបភាព)
ជាគូរស្នេហ៍ដែលអ្នកគ្រប់គ្នាចង់ឃើញចង់ឮដំណឹងល្អឆាប់សម្រាប់គូរបស់ Bella Ranee ជាមួយនិងកំលោះសង្ហារូបពិតសម្លេងពិត Weir Sukonwat ដែលមានទំនាក់ទំនងនិងគ្នាមកជាយូរណាស់មកហើយ ជាពិសេសមួយយៈក្រោយនេះអ្នកទាំងពីរតែងតែមានសកម្មភាពផ្អែមល្ហែម នៅជាមួយគ្នាជាញឹកញាប់ ហើយជាក់ស្ដែងគូនេះក៏បានកាន់ដៃគ្នាទៅមើលដីរហូតដល់មានអ្នកបង្អាប់ថាទុកធ្វើផ្ទះការតើមែនទេ
នៅក្នុងថ្ងៃទិវាមាតាដែលបានកន្លងទៅថ្មីៗនេះ ក៏មានរូបភាពដ៏កក់ក្ដៅដែលគ្រួសាររបស់ Bella ធ្វើការជួបជុំបងប្អូនជប់លៀងញុំាអាហារពេលល្ងាចលក្ខណជាគ្រួសារធំ ហើយ Bella បានសរសេរឃ្លាថា ” ថ្ងៃម៉ាក់ ថ្ងៃយាយ ថ្ងៃគ្រួសារចា ”
អូសរហូតមកដល់រូបចុងក្រោយគឺពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់ ព្រោះតែរូបភាពកក់ក្ដៅដែលកំលោះ Weir ចូលរួមជាមួយថតរូបជាគ្រួសារផងដែរ និយាយបានថារំជួលចិត្តណាស់ ដូចជាគ្រួសារតែមួយចឹង រូបភាពនេះមានការពេញចិត្តពីអ្នកគាំទ្រខ្លាំង Weir-Bella បើបែបនេះមិនយូរទេអនាគតកូនប្រសារប្រុសនិងមកដល់ឆាប់ៗនេះហើយ
អត្ថបទដោយ : នីត្តា