ចាក់ដោតណាស់! Poh Natthawut លុតជង្គង់សំពះប្រពន្ធខ្លួន អត់ខ្លាចគេថាអន់!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃប្រុសលោក Poh Natthawut កាន់តែធ្វើឲ្យហ្វេនៗជាច្រើនច្រណែន នៅពេលគ្រប់គ្នាបានឃើញរូបភាពផ្អែមល្ហែមរវាងលោក និងក្រុមគ្រួសារ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ក្នុងឱកាសទិវាបុណ្យម្ដាយ លោក Poh ព្រមទាំងភរិយាលោក នាង Ae Pornthip បានបង្ហាញពីទិដ្ឋភាពដ៏កក់ក្តៅមួយ ដោយអ្នកទាំងពីរបានបានលុតជង្គង់ជូនកាដូ និងលើកដៃសំពះអ្នកម្ដាយ បង្ហាញពីក្ដីស្រលាញ់ទៅកាន់ម្ដាយក្នុងថ្ងៃនោះផងដែរ។

After Footer (Active) - damrei Mr1 Zone2

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ នៅពេលឃើញរូបភាពមួយសន្លឹកបង្ហាញពី កូនៗទាំងពីររបស់ប្ដីប្រពន្ធមួយគូនេះ ធ្វើការគោរពចំពោះ Ae Pornthip ដែលជាម្ដាយ ហើយភ្លាមៗនោះ Poh ស្រាប់តែ បង្ហាញកាយវិការបែបកំប្លុកកំប្លែង ឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានលុតជង្គង់សំពះ ភរិយាខ្លួនជាមួយនឹងកូនៗ ហើយក្នុងនោះលោកក៏បានបង្ហោះសាររូបភាពនិងសារ អរគុណយ៉ាងស្មោះស្ម័គ្រចំពោះភរិយា ដែលបានលះបង់អ្វីៗគ្រប់យ៉ាង សម្រាប់ខ្លួនលោក និង កូនៗកន្លងមក៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី