អីយ៉ាសង្ហាវិញហើយ! យូ ឌីស្កូ បង្ហោះរូបភាពនៅកន្លែងហាត់ប្រាណបង្ហាញសាច់ភ្លឺថ្លា និងសាច់ដុំធំៗ!(មានរូបភាព)
ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានឆ្នាំមុន តារាសម្ដែងទទួលបានប្រជាប្រិយភាព លោក យូ ឌីស្កូ បាត់មុខពីសិល្បៈបន្ទាប់ពីធ្លាក់ខ្លួនឈឺ តែសំណាងល្អ ក្រោយពេលវះកាត់ប្ដូរក្រលៀននៅប្រទេសឥណ្ឌារួចមក លោកក៏បានជាសះស្បើយ រីឯសាច់ឈាមក៏កាន់តែភ្លឺថ្លាមកវិញផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានបង្ហោះរូបភាពមួយសន្លឹកនៅកន្លែកហាត់ប្រាណ បង្ហាញពីរូបរាង និងសាច់ឈាមដ៏ភ្លឺថ្លា រួមជាមួយនិងសាច់ដុំធំៗ មើលទៅពិតជាសង្ហាខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប ក្រោយពេលឃើញរូបសម្រស់និងរាងរបស់តារាប្រុសរូបនេះ វិលទៅកាន់សភាពស្រស់សង្ហាវិញ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី