មិនដដែលៗទេ! គង់ ចាន់ស្រីមុំ លេងស្ទាយ៍សក់លើកនេះ ឃើញហើយនរណាក៏ថាប្លែកសាហាវដែរ!(មានរូបភាព)

ថ្មីនេះអ្នកនាង គង់ ចាន់ស្រីមុំ កាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់ខ្លួនឡើងកាន់តែខ្លាំង តាមរយៈការជាពិធីការិនី ក្នុងកម្មវីធី 3FUN  ដ៏ពេញនិយម អមជាមួយនិងស្ទាយ៍រៀបចំខ្លួនយ៉ាងទាន់សម័យនិងប្លែកៗគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងដំណើរកំសាន្តរបស់ខ្លួន ជាមួយស្ទាយ៍តែងខ្លួន ទាន់សម័យ និងលេចធ្លោដូចសព្វរាល់ដង តែអ្វីដែលពិសេសនោះ លើកនេះអ្នកនាង បានលេងម៉ូតសក់សេះ ពណ៌ខ្មៅ អមជាមួយអាវវាលទ្រូងយ៉ាងសុិចសុី នរណាឃើញហើយក៏លាន់មាត់ថាស្អាតប្លែកខ្លាំងគ្រប់គ្នាដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈស្ទាយ៍រៀបចំខ្លួនរបស់អ្នកនាងលើកនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរអ្នកនាងពូកែ រកនឹកស្ទាយ៍តែងខ្លួនប្លែកៗ មើលមិនច្រឡំគេ និងលេចធ្លោរខ្លាំងតែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី