ស្វីតណាស់! Dome Pakornlam បង្ហោះសារជូនពរប្រពន្ធថ្ងៃកំណើត អានហើយចង់លើសជាតិស្ករ!

ជាការពិតណាស់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ តារាចម្រៀង និងជាតារាសម្ដែងប្រុសលោក ​Dome Pakornlam និងភរិយា បានរៀបចំកម្មវិធីខួបអាពាហ៍ពិពាហ៍រយៈពេលមួយឆ្នាំ ដោយបានញាំអាហារពេលល្ងាចជាមួយនិងគ្នាយ៉ាងរ៉ូមែនទិច។

យ៉ាងណាមិញកន្លងទៅមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកាលពីម្សិលមិញនេះលោក Dome បានបង្ហោះរូបភាពក្នុងការចេញដើរលេងជាមួយប្រពន្ធ យ៉ាងសប្បាយរីករាយ និងសារជូនពរថ្ងៃកំណើតទៅកាន់ភរិយាយ៉ាងមានន័យថា៖

After Footer (Active) - damrei Mr1 Zone2

«ចាស់មួយឆ្នាំទៀតប្រពន្ធសម្លាញ់! ប៉ុន្តែឆ្នាំនេះមិនដូចឆ្នាំមុនទេ ស្ថានភាពរបស់យើងបានផ្លាស់ប្តូរហើយ យើងបានក្លាយជាប្ដីប្រពន្ធរស់នៅជាមួយគ្នាហើយ។ ខួបកំណើតឆ្នាំនេះ បងនឹងមិនជូនពរអ្វីក្រៅពីការនិយាយបែបនេះទេ បងនឹងនៅក្បែរអូន ដោយកាន់ដៃគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមកជារៀងរហូត។ ហើយនឹងនៅតែចងចាំមើលរឿងល្អៗ ដែលកើតឡើងចំពោះអូន បងរីករាយណាស់ ជាមួយនឹងជោគជ័យរបស់អូន ក្នុងជំហានបន្ទាប់។ រីករាយថ្ងៃកំណើតមនុស្សជាទីស្រឡាញ់ love@metalmetal»។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែថ្ងៃកំណើតភរិយាឆ្នាំនេះលោក Dome មិនបានបញ្ចេញសកម្មភាពជប់លៀងអ្វីក៏ពិតមែន តែហ្វេនៗជាច្រើនក៏រំភើបចិត្ត ព្រោះឃើញលោកបានចំណាយពេលជូនភរិយាដើរកំសាន្ត និងបង្ហោះសារជូនពរដ៏ផ្អែមល្ហែមផងដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី