ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុខនេះ តារាចម្រៀងល្បីឈ្មោះ Bitoey Rsiam ទើបតែសម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ធ្វើឲ្យគ្រួសារសប្បាយរីករាយយ៉ាងខ្លាំងទៀតផង។
ដោយឡែកបើគិតមើលដល់ថ្ងៃនេះ កូនស្រីរបស់នាងកើតបាន៣ថ្ងៃហើយ ហើយអ្វីដែលធ្វើឲ្យហ្វេនៗគ្រប់គ្នាភ្ញាក់ផ្អើល កាលពីម្សិលមិញនេះ Bitoey បានទម្លាយរូបភាពជាច្រើនសន្លឹករបស់កូននាង មើលទៅពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់ នរណាឃើញក៏ពោលពាក្យសរសើរគ្រប់ៗគ្នាដែរ៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី