ភ្ញាក់ផ្អើល! ស្ងាត់ៗ មាស សាលី បង្ហាញរូបជាមួយកូនតូចម្នាក់ និងគូស្នេហ៍សង្ស័យជាកូន!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះជីវិតឯកជនរបស់តារាចម្រៀងលោក មាស សាលី កាន់តែស្រស់បំព្រង នៅពេលលោកបានបង្ហាញមុខគូស្នេហ៍ ដែលមានសម្រស់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។

យ៉ាងណាមិញក្រោយពេលបង្ហាញមុខគូស្នេហ៍មិនបានប៉ុន្មានផង ស្រាប់តែពេលនេះលោកបានបង្ហោះរូបភាពជាមួយនិងគូស្នេហ៍ រួមជាមួយនិងកូនក្មេងតូចដ៏គួរឲ្យស្រលាញ់ម្នាក់ទៀត មុខឡើងដូចកុក្ដតា និងអមជាមួយនិងសារមួយឃ្លារថា៖

«មិនដឹងកាត់ទៅអ្នកណាទេកូនអើយ ម៉ែមិនដូចឪក៏មិនដូច»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងនាំគ្នាសង្ស័យសួរនាំថាក្មេងតូចម្នាក់នោះជាកូនរបស់លោកឬក៏មិនមែន តែតាមការឆ្លើយតបរបស់លោក ហាក់បីដូចជាលេងសើច មិនទាន់បញ្ជាក់ការពិតច្បាស់នោះទេ ដូច្នេះមានតែរង់ចាំមើលតទៅទៀត៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី